-
ដំណើរចាកចេញ ២៨:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ អ្នកត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធឲ្យអេរ៉ុន សម្រាប់លម្អនិងជាកិត្តិយសដល់គាត់។+
-
-
ដំណើរចាកចេញ ២៨:៣៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ «អ្នកត្រូវត្បាញក្រណាត់សាច់ល្អជាក្រឡាការ៉ូ រួចធ្វើជាអាវវែង ព្រមទាំងយកក្រណាត់សាច់ល្អធ្វើជាឈ្នួតក្បាល និងខ្សែក្រវាត់។+
-
-
ដំណើរចាកចេញ ៣៩:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ បន្ថែមទៀត ពួកគេបានធ្វើអាវវែងពីក្រណាត់សាច់ល្អដែលត្បាញដោយអ្នកជំនាញ សម្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់។+ ២៨ ពួកគេយកក្រណាត់សាច់ល្អធ្វើឈ្នួតក្បាល+សម្រាប់អេរ៉ុន និងមួក+សម្រាប់កូនប្រុសៗគាត់។ ពួកគេក៏យកក្រណាត់ធ្វើពីអំបោះវេញយ៉ាងល្អមកធ្វើខោខ្លី+សម្រាប់ពួកគាត់ដែរ។
-