-
ច្បាប់លេវី ២០:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ «‹បើបុរសណារួមដំណេកជាមួយនឹងបងស្រីឬប្អូនស្រីខ្លួន ទោះជានាងជាបងប្អូនរួមឪពុកឬរួមម្ដាយក្ដី បុរសនិងស្ត្រីនោះនឹងត្រូវសម្លាប់នៅមុខបណ្ដាជន ព្រោះនេះជាទង្វើដ៏អាម៉ាស់ក្រៃលែង។+ បុរសនោះបានបង្ខូចកិត្តិយសបងស្រីឬប្អូនស្រីខ្លួនហើយ។ ដូច្នេះ គាត់ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
-
-
ការបំភ្លឺច្បាប់ ២៧:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយនឹងបងប្អូនស្រីខ្លួន ទោះនាងជាកូនស្រីខាងឪពុកឬខាងម្ដាយក្ដី›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
-
-
សាំយូអែលទី២ ១៣:១០-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចអាំណូននិយាយទៅថេម៉ាថា៖ «សូមប្អូនយកអាហារមកឲ្យបងដល់ដំណេក ដើម្បីបងអាចបរិភោគពីដៃរបស់ប្អូន»។ ថេម៉ាក៏យកនំប៉័ងដែលនាងបានធ្វើមកឲ្យអាំណូនដល់ដំណេករបស់គាត់។ ១១ ពេលនាងយកនំប៉័ងមកឲ្យគាត់បរិភោគ គាត់ចាប់នាង ហើយពោលថា៖ «ប្អូនស្រី ដេកជាមួយនឹងបងមក!»។ ១២ ប៉ុន្តែ នាងនិយាយថា៖ «ទេ បងប្រុស! សូមបងកុំធ្វើឲ្យខ្ញុំខូចកិត្តិយសឡើយ ព្រោះគ្មានអ្នកណាធ្វើដូច្នេះក្នុងស្រុកអ៊ីស្រាអែលទេ។+ សូមកុំធ្វើអំពើថោកទាបនេះឲ្យសោះ។+
-