បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៣:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ពេល​កាត់​ក្ដី​ឲ្យ​ពួក​អ្នក​ក្រ អ្នក​រាល់​គ្នា​មិន​ត្រូវ​លម្អៀង​ឡើយ។+

  • ការបំភ្លឺច្បាប់ ១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ​«​នៅ​គ្រា​នោះ ខ្ញុំ​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​អ្នក​សម្រេច​ក្ដី​ថា​៖ ‹ពេល​បណ្ដា​ជន​នាំ​រឿង​ក្ដី​មក​ប្រាប់​អ្នក​រាល់​គ្នា ចូរ​កាត់​ក្ដី​ឲ្យ​ពួក​គេ​ដោយ​សុចរិត+ ទោះ​ជា​រឿង​ក្ដី​នោះ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់ ឬ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១៧ ពេល​កាត់​ក្ដី អ្នក​រាល់​គ្នា​មិន​ត្រូវ​លម្អៀង​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​រឿង​ក្ដី​របស់​អ្នក​តូច​និង​អ្នក​ធំ+ ហើយ​មិន​ត្រូវ​ខ្លាច​មនុស្ស​ទេ+ ព្រោះ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ជំនួស​ព្រះ។+ ប៉ុន្តែ បើ​មាន​រឿង​ក្ដី​ណា​ពិបាក អ្នក​រាល់​គ្នា​អាច​នាំ​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​សម្រេច​ក្ដី​នោះ›។+

  • ការបំភ្លឺច្បាប់ ១៦:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ទេ+ ហើយ​ក៏​មិន​ត្រូវ​រើស​មុខ+ ឬ​ទទួល​សំណូក​ឡើយ ព្រោះ​សំណូក​បំបិទ​ភ្នែក​អ្នក​ប្រាជ្ញ+ ហើយ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ក្រឡាស់​ពាក្យ​សម្ដី​ខ្លួន។

  • ប្រវត្តិហេតុទី២ ១៩:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ គាត់​ក៏​ប្រាប់​ទៅ​ពួក​អ្នក​សម្រេច​ក្ដី​ទាំង​នោះ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ក្ដី​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​មិន​មែន​វិនិច្ឆ័យ​តាង​នាម​មនុស្ស​ណា​ម្នាក់​ទេ តែ​តាង​នាម​ព្រះ​វិញ។+

  • រ៉ូម ២:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ពី​ព្រោះ​ព្រះ​មិន​រើស​មុខ​ឡើយ។+

  • យ៉ាកុប ២:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បន្ត​បង្ហាញ​ចិត្ត​លម្អៀង+ នោះ​អ្នក​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ។ តាម​ច្បាប់​នោះ អ្នក​បាន​ត្រូវ​ចាត់​ទុក*ថា​ជា​អ្នក​រំលង​ច្បាប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក