បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៩:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ពួក​គេ​ស្រែក​សួរ​ឡុត​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​តើ​បុរស​ទាំង​ពីរ​នាក់​នោះ​នៅ​ឯ​ណា? នាំ​ពួក​គេ​ចេញ​មក​ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​នឹង​ពួក​គេ​»។+

  • ច្បាប់លេវី ១៨:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​បុរស ដូច​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ឡើយ+ ព្រោះ​ទង្វើ​នេះ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។

  • អ្នកសម្រេចក្ដី ១៩:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ កាល​ដែល​ពួក​គេ​កំពុង​បរិភោគ​យ៉ាង​សប្បាយ​រីក​រាយ ស្រាប់​តែ​មាន​ពួក​ជន​ពាល​មក​ឡោម​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ក្ឌាំង​ៗ ព្រម​ទាំង​ស្រែក​ហៅ​បុរស​វ័យ​ចាស់​ជា​ម្ចាស់​ផ្ទះ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​នាំ​បុរស​ដែល​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​ឯង​ចេញ​មក ឲ្យ​យើង​រួម​ភេទ​ជា​មួយ​»។+

  • រ៉ូម ១:២៦, ២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ទុក​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​ដ៏​គួរ​ស្អប់​ខ្ពើម​ខាង​ផ្លូវ​ភេទ+ ព្រោះ​ពួក​ស្រី​ៗ​ក្នុង​ចំណោម​ពួក​គេ​បាន​លះ​បង់​ការ​រួម​ភេទ​តាម​ធម្មជាតិ ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្មជាតិ​វិញ។+ ២៧ ស្រដៀង​គ្នា​ដែរ ពួក​ប្រុស​ៗ​បាន​លះ​បង់​ការរួម​ភេទ​តាម​ធម្មជាតិ​ជា​មួយ​នឹង​ស្រី ហើយ​ក៏​មាន​ភ្លើង​តណ្ហា​ក្ដៅ​គគុក​ជា​មួយ​នឹង​ប្រុស​ឯ​ទៀត គឺ​ប្រុស​និង​ប្រុស+ប្រព្រឹត្ត​អំពើ​អាសអាភាស ហើយ​ពួក​គេ​នឹង​ទទួល​ទោស*យ៉ាង​ពេញ​លេញ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។+

  • កូរិនថូសទី១ ៦:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​មិន​សុចរិត​នឹង​មិន​ទទួល​រាជាណាចក្ររបស់​ព្រះ​ជា​មត៌ក?+ កុំ​ច្រឡំ​ឲ្យ​សោះ!* អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ អ្នក​ដែល​គោរព​បូជា​រូប​ព្រះ+ អ្នក​ផិត​ក្បត់+ បុរស​ដែល​សុខ​ចិត្ត​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ+ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត+ ១០ ពួក​ចោរ មនុស្ស​លោភ​លន់+ អ្នក​ប្រមឹក​ស្រា+ អ្នក​ជេរ​ប្រមាថ និង​អ្នក​គំរាម​យក​ទ្រព្យ នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ។+

  • យូដាស ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ស្រដៀង​គ្នា​នឹង​ទេវតា​ទាំង​នោះ​ដែរ មនុស្ស​នៅ​ក្រុង​សូដុម​និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ បាន​ឈ្លក់​វង្វេង​នឹង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ក៏​បាន​ស្វះ​ស្វែង​រក​បំពេញ​កាម​តណ្ហា​ខុស​ពី​ធម្មជាតិ+ ហើយ​ពួក​គេ​បាន​ទទួល​ការ​វិនិច្ឆ័យ​ទោស ដោយ​ភ្លើង​ដែល​ឆេះ​ជា​រៀង​រហូត។ អ្វី​ដែល​បាន​កើត​ឡើង​ដល់​មនុស្ស​ទាំង​នោះ ត្រូវ​ទុក​ជា​ការ​ព្រមាន​ដល់​យើង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក