-
ច្បាប់លេវី ១១:៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៣ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គួរឲ្យខ្ពើមឆ្អើម ឬមិនស្អាតបរិសុទ្ធ ដោយសារសត្វទាំងនោះឡើយ។+
-
-
ច្បាប់លេវី ១១:៤៦, ៤៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៦ «‹នេះហើយជាច្បាប់ស្ដីអំពីសត្វនានា គឺសត្វជើងបួន សត្វស្លាប សត្វគ្រប់ប្រភេទដែលរស់នៅក្នុងទឹក និងពពួកសត្វល្អិត*ដែលរស់នៅផែនដី ៤៧ ដើម្បីឲ្យអ្នករាល់គ្នាចេះសម្គាល់សត្វណាដែលស្អាតបរិសុទ្ធ និងសត្វណាដែលមិនស្អាតបរិសុទ្ធ ព្រមទាំងសត្វណាដែលអាចបរិភោគបាន និងសត្វណាដែលមិនអាចបរិភោគបាន›»។+
-
-
ការបំភ្លឺច្បាប់ ១៤:៤-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ សត្វដែលអ្នករាល់គ្នាអាចបរិភោគបានគឺមានដូចតទៅ៖+ គោ ចៀម ពពែ ៥ ប្រើស ឈ្លូស ក្ដាន់ រមាំង ពពែព្រៃ ចៀមព្រៃ និងចៀមភ្នំ។ ៦ សត្វណាដែលមានក្រចកឆែក ហើយទំពាអៀង អ្នករាល់គ្នាអាចបរិភោគបាន។ ៧ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណាដែលគ្រាន់តែមានក្រចកឆែក ឬគ្រាន់តែទំពាអៀងនោះទេ។ សត្វទាំងនោះមានដូចតទៅ៖ សត្វអូដ្ឋ ទន្សាយថ្ម និងទន្សាយព្រៃ ពួកវាទំពាអៀង តែគ្មានក្រចកឆែកទេ។ ដូច្នេះ ត្រូវចាត់ទុកពួកវាជាសត្វមិនស្អាតបរិសុទ្ធ។+ ៨ ឯសត្វជ្រូក វាមានក្រចកឆែក តែមិនទំពាអៀងទេ។ អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនស្អាតបរិសុទ្ធ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះ ឬប៉ះសពពួកវាឡើយ។
៩ «សត្វនៅក្នុងទឹកដែលមានព្រុយនិងស្រកា អ្នករាល់គ្នាអាចបរិភោគបាន។+ ១០ ប៉ុន្តែ សត្វណាដែលគ្មានព្រុយនិងស្រកា អ្នករាល់គ្នាមិនត្រូវបរិភោគឡើយ ព្រោះពួកវាជាសត្វមិនស្អាតបរិសុទ្ធ។
១១ «អ្នករាល់គ្នាអាចបរិភោគសត្វស្លាបដែលស្អាតបរិសុទ្ធបាន។ ១២ ប៉ុន្តែ សត្វស្លាបដែលមិនស្អាតបរិសុទ្ធ អ្នករាល់គ្នាមិនអាចបរិភោគបានទេ។ សត្វស្លាបទាំងនោះមានដូចតទៅ៖ ឥន្ទ្រី ស្ទាំង ត្មាតខ្មៅ+ ១៣ ខ្លែងក្រហម ខ្លែងខ្មៅ និងខ្លែងគ្រប់ប្រភេទ ១៤ ក្អែកគ្រប់ប្រភេទ ១៥ អូទ្រីស ទីទុយ រំពេ និងអកគ្រប់ប្រភេទ ១៦ មៀម ទីទុយត្រចៀកវែង ក្ងាន ១៧ ទុង ត្មាត ក្អែកទឹក ១៨ កុក ក្រសារគ្រប់ប្រភេទ សត្វស្លាបហ៊ូផូ* និងប្រចៀវ។ ១៩ ពពួកសត្វល្អិតដែលមានស្លាប អ្នករាល់គ្នាត្រូវចាត់ទុកពួកវាជាសត្វមិនស្អាតបរិសុទ្ធ ហើយមិនត្រូវបរិភោគឡើយ។ ២០ ឯសត្វស្លាបដែលស្អាតបរិសុទ្ធ អ្នករាល់គ្នាអាចបរិភោគបាន។
-