-
ជំរឿនបណ្ដាជន ១៥:២៧-២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ «‹បើអ្នកណាម្នាក់បានធ្វើខុសដោយអចេតនា គាត់ត្រូវជូនពពែញីអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ២៨ បន្ទាប់មក សង្ឃនឹងធ្វើឲ្យគាត់ជ្រះស្អាតពីភាពខុសឆ្គងនៅចំពោះព្រះយេហូវ៉ា ហើយគាត់នឹងទទួលការអភ័យទោសចំពោះកំហុសដែលគាត់បានធ្វើដោយអចេតនា។+ ២៩ ចំពោះជនជាតិអ៊ីស្រាអែលជាអ្នកកើតក្នុងស្រុក និងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ ត្រូវអនុវត្តច្បាប់ដូចគ្នាស្ដីអំពីការធ្វើខុសដោយអចេតនា។+
-