-
ដើមកំណើត ២៦:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ក្រោយមក អ៊ីសាកបានសាបព្រោះនៅក្នុងស្រុកនោះ។ នៅឆ្នាំនោះ គាត់បានទទួលផលមួយជា១០០ ដោយសារព្រះយេហូវ៉ាបានឲ្យពរគាត់។+
-
-
ការបំភ្លឺច្បាប់ ២៨:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ព្រះយេហូវ៉ានឹងឲ្យពរអ្នករាល់គ្នាមានភោគផលពេញជង្រុក+ ហើយលោកនឹងឲ្យពរគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឲ្យពរអ្នករាល់គ្នាជាប្រាកដ នៅក្នុងស្រុកដែលលោកនឹងប្រគល់ឲ្យ។
-
-
ម៉ាឡាគី ៣:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ចូរនាំយក១ភាគ១០ឲ្យគ្រប់ចំនួនមកទុកក្នុងឃ្លាំង+ ដើម្បីឲ្យមានអាហារក្នុងវិហាររបស់ខ្ញុំ។+ រួចខ្ញុំនឹងបើកទ្វារស្ថានសួគ៌+ ហើយចាក់ពរយ៉ាងលើសលប់មកលើអ្នករាល់គ្នារហូតដល់លែងខ្វះអ្វីទៀត។+ សូមល្បងលខ្ញុំចុះ ថាខ្ញុំនឹងធ្វើដូចសម្ដីខ្ញុំឬយ៉ាងណា»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
-