-
ច្បាប់លេវី ២៥:២៥-២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «‹បើជនរួមជាតិរបស់អ្នករាល់គ្នាធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីធ្លីខ្លះ នោះសាច់ញាតិជិត*របស់គាត់អាចទិញដីនោះមកវិញបាន។+ ២៦ ប៉ុន្តែ បើគាត់គ្មានសាច់ញាតិទិញទេ ហើយក្រោយមកគាត់មានជីវភាពធូរធារនិងមានលទ្ធភាពទិញដីមកវិញ ២៧ នោះគាត់អាចទិញបាន។ គាត់ត្រូវគិតតម្លៃតាមភោគផលពីដីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំដែលគាត់បានលក់ រួចបង់ឲ្យគេតាមតម្លៃចំនួនឆ្នាំដែលនៅសល់។ ក្រោយមក គាត់អាចទទួលដីធ្លីរបស់ខ្លួនមកវិញ។+
-