បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១៣:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ រួច​មក បុរស​នោះ​បាន​ស្រែក​ឡើង​ទាស់​នឹង​ទី​បូជា​នោះ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ទី​បូជា ទី​បូជា​អើយ! ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! នឹង​មាន​កូន​ប្រុស​ម្នាក់​កើត​ពី​ពូជ​ពង្ស​របស់​ដាវីឌ ឈ្មោះ​យ៉ូសៀស។+ គាត់​នឹង​យក​ពួក​សង្ឃ​នៃ​ទី​ខ្ពស់​ពិសិដ្ឋ មក​បូជា​នៅ​លើ​ឯង គឺ​ពួក​អ្នក​ដែល​ដុត​គ្រឿង​បូជា​លើ​ឯង​ឲ្យ​ផ្សែង​ហុយ​ឡើង ហើយ​គាត់​ក៏​នឹង​យក​ឆ្អឹង​មនុស្ស​មក​ដុត​នៅ​លើ​ឯង​ដែរ›​»។+

  • បណ្ដាស្ដេចទី២ ២៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ បន្ទាប់​មក ស្ដេច​បាន​កោះ​ហៅ​សង្ឃ​ទាំង​អស់​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា។ គាត់​បាន​បន្ទាប​បន្ថោក​ទី​ខ្ពស់​ពិសិដ្ឋ​របស់​ពួក​គេ ជា​កន្លែង​ដែល​ពួក​សង្ឃ​ធ្លាប់​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង គឺ​ចាប់​ពី​ក្រុង​កេបា+រហូត​ដល់​បៀរសេបា។+ ដូច្នេះ គេ​មិន​អាច​គោរព​បូជា​នៅ​ទី​នោះ​ទៀត​បាន​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​នៅ​ខ្លោង​ទ្វារ​របស់​យ៉ូស្វេ​ជា​ចៅហ្វាយ​ក្រុង (​ពេល​ចូល​ខ្លោង​ទ្វារ ឃើញ​ទី​ខ្ពស់​នោះ​នៅ​ខាង​ឆ្វេង​ដៃ​)។

  • បណ្ដាស្ដេចទី២ ២៣:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ឯ​ពួក​សង្ឃ​ដែល​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ គាត់​បាន​សម្លាប់​ពួក​គេ​នៅ​លើ​ទី​បូជា​ទាំង​នោះ​ទៅ។ គាត់​ក៏​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ទី​បូជា​ទាំង​នោះ​ដែរ។+ ក្រោយ​មក គាត់​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

  • អេសេគាល ៦:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ខ្ញុំ​នឹង​បោះ​សាក​សព​បណ្ដា​ជន​អ៊ីស្រាអែល នៅ​មុខ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​គេ។ ខ្ញុំ​នឹង​រាយ​ឆ្អឹង​អ្នក​នៅ​ជុំវិញ​ទី​បូជា​របស់​អ្នក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក