បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៥:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ គាត់​បាន​ដុត​វិហារ​ព្រះ​យេហូវ៉ា+ វិមាន​ស្ដេច+ និង​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម។+ គាត់​ក៏​ដុត​ផ្ទះ​របស់​ពួក​អ្នក​មាន​មុខ​មាត់​ផង​ដែរ។+ ១០ ទ័ព​ខាល់ដេ​ទាំង​អស់​ដែល​ទៅ​ជា​មួយ​នឹង​មេ​អង្គរក្ស បាន​ផ្ដួល​រំលំ​កំពែង​ជុំវិញ​ក្រុង​យេរូសាឡិម។+

  • ប្រវត្តិហេតុទី២ ៣៦:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ហេតុ​នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​ស្ដេច​នៃ​ពួក​ខាល់ដេ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ។+ ស្ដេច​នោះ​បាន​សម្លាប់​ពួក​យុវជន+ក្នុង​វិហារ+ដោយ​គ្មាន​មេត្តា ហើយ​ក៏​បាន​ប្រហារ​ពួក​ស្រី​ក្រមុំ មនុស្ស​ចាស់​ជរា និង​ពួក​អ្នក​ទន់​ខ្សោយ ដោយ​ឥត​ត្រា​ប្រណី​ដែរ។+ ព្រះ​បាន​ប្រគល់​ពួក​គេ​និង​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​នោះ។+

  • នេហេមា ២:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ពេល​នោះ ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​ស្ដេច​វិញ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង! ខ្ញុំ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់ ពី​ព្រោះ​ក្រុង​ដែល​ជា​កន្លែង​បញ្ចុះ​សព​បុព្វ​បុរស​របស់​ខ្ញុំ​បាន​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ឆេះ​អស់​ដែរ​»។+

  • អេសាយ ១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ទុក​ចោល។

      បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​គេ​ដុត​បំផ្លាញ។

      ជន​ជាតិ​ដទៃ​មក​ដណ្ដើម​យក​ស្រុក​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​តែ​ម្ដង។+

      ទី​នោះ​ដូច​ជា​ទឹក​ដី​ដែល​ត្រូវ​ជន​ជាតិ​ដទៃ​បំផ្លិច​បំផ្លាញ​ចោល។+

  • យេរេមា ៤:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ អ្នក​ដែល​បំផ្លាញ​ប្រជា​ជាតិ​នា​នា​បាន​ចេញ​មក​ហើយ+

      គឺ​គាត់​លេច​មក​ដូច​ជា​តោ​ចេញ​ពី​ព្រៃ​ស្ដុក។+

      គាត់​ចេញ​ពី​កន្លែង​គាត់​មក ដើម្បី​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​ទៅ​ជា​ទី​គួរ​ឲ្យ​ស្ញែង​ខ្លាច។

      គាត់​នឹង​កម្ទេច​បណ្ដា​ក្រុង​របស់​អ្នក​អស់​គ្មាន​សល់ ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទី​នោះ​ទៀត​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក