បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៣:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ​«​បើ​អ្នក​រាល់​គ្នា​ធ្វើ​សម្បថ​ណា​មួយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ នោះ​ត្រូវ​ធ្វើ​តាម​សម្បថ​នោះ​ដោយ​មិន​បង្អែ​បង្អង់​ឡើយ+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​តម្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សម្បថ​ជា​ប្រាកដ។ បើ​មិន​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មាន​ទោស​មិន​ខាន។+

  • អ្នកសម្រេចក្ដី ១១:៣០, ៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ រួច​មក យែបថា​បាន​ស្បថ+នឹង​ព្រះ​យេហូវ៉ា​ថា​៖ ​«​បើ​លោក​ប្រគល់​ជន​ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ៣១ នោះ​អ្នក​ណា​ក៏​ដោយ​ដែល​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​ខ្ញុំ​មក​ទទួល​ខ្ញុំ ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត​ក្រោយ​ពី​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន អ្នក​នោះ​នឹង​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា។+ រួច​ខ្ញុំ​នឹង​ជូន​អ្នក​នោះ​ជា​គ្រឿង​បូជា​ដុត​ដល់​លោក​»។*+

  • សាំយូអែលទី១ ១:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ នាង​បាន​ស្បថ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ សូម​លោក​មេត្តា​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ផង។ សូម​លោក​នឹក​ចាំ​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ សូម​មេត្តា​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ។+ បើ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​មាន​កូន ខ្ញុំ​នឹង​ប្រគល់​កូន​នោះ​ឲ្យ​នៅ​បម្រើ​លោក​អស់​មួយ​ជីវិត ហើយ​សក់​កូន​នោះ​នឹង​មិន​ត្រូវ​កាត់​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក