បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៤:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ សូម​ឲ្យ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ទទួល​ការ​សរសើរ​តម្កើង

      លោក​ជា​ព្រះ​ដែល​បាន​ប្រគល់​ពួក​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក!​»។

      រួច​មក អាប់រ៉ាម​បាន​ជូន​១​ភាគ​១០​នៃ​អ្វី​ៗ​ទាំង​អស់​ដល់​គាត់។+

  • ដើមកំណើត ២៨:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ កន្លែង​ដែល​ខ្ញុំ​បាន​ដំឡើង​ថ្ម​ទុក​ជា​បង្គោល​រំលឹក នឹង​ក្លាយ​ទៅ​ជា​ផ្ទះ​របស់​ព្រះ។+ ខ្ញុំ​នឹង​ជូន​លោក​១​ភាគ​១០​នៃ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ប្រគល់​ដល់​ខ្ញុំ​»។

  • ជំរឿនបណ្ដាជន ១៨:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ​«​ខ្ញុំ​ប្រគល់​១​ភាគ​១០​នៃ​វិភាគទាន​របស់​បណ្ដា​ជន​អ៊ីស្រាអែល ឲ្យ​កូន​ចៅ​លេវី​ទុក​ជា​មត៌ក+ ដោយ​សារ​ពួក​គេ​បំពេញ​កិច្ចការ​នៅ​ត្រសាល​ជំនុំ។

  • ជំរឿនបណ្ដាជន ១៨:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​ទទួល​វិភាគទាន​១​ភាគ​១០​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទុក​ជា​មត៌ក ព្រោះ​នេះ​ជា​ចំណែក​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​វិភាគទាន​១​ភាគ​១០​ពី​ចំណែក​នោះ​ដល់​ខ្ញុំ​ជា​យេហូវ៉ា​វិញ​ដែរ។+

  • ការបំភ្លឺច្បាប់ ១៤:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ភោគ​ផល​១​ភាគ​១០​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​សាប​ព្រោះ មក​ជូន​ជា​រៀង​រាល់​ឆ្នាំ។+

  • ប្រវត្តិហេតុទី២ ៣១:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ក្រោយ​ពី​ស្ដេច​បាន​ចេញ​បង្គាប់​រួច បណ្ដា​ជន​អ៊ីស្រាអែល​ក៏​បាន​នាំ​យក​ទ្រព្យ​ជា​ផល​ដំបូង​យ៉ាង​ច្រើន​សន្ធឹក​មក​ជូន​គឺ ស្រូវ ស្រា​ថ្មី ប្រេង+ ទឹក​ឃ្មុំ និង​ផល​ដំណាំ​គ្រប់​មុខ។+ ពួក​គេ​បាន​នាំ​យក​១​ភាគ​១០​នៃ​អ្វី​ៗ​គ្រប់​យ៉ាង។+

  • នេហេមា ១៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ក្រោយ​មក បណ្ដា​ជន​យូដា​ទាំង​អស់​បាន​ជូន​ភោគ​ផល​១​ភាគ​១០+នៃ​ស្រូវ ស្រា​ថ្មី និង​ប្រេង សម្រាប់​ដាក់​ក្នុង​ឃ្លាំង​វិហារ។+

  • ម៉ាឡាគី ៣:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ចូរ​នាំ​យក​១​ភាគ​១០​ឲ្យ​គ្រប់​ចំនួន​មក​ទុក​ក្នុង​ឃ្លាំង+ ដើម្បី​ឲ្យ​មាន​អាហារ​ក្នុង​វិហារ​របស់​ខ្ញុំ។+ រួច​ខ្ញុំ​នឹង​បើក​ទ្វារ​ស្ថាន​សួគ៌+ ហើយ​ចាក់​ពរ​យ៉ាង​លើស​លប់​មក​លើ​អ្នក​រាល់​គ្នា​រហូត​ដល់​លែង​ខ្វះ​អ្វី​ទៀត។+ សូម​ល្បង​ល​ខ្ញុំ​ចុះ ថា​ខ្ញុំ​នឹង​ធ្វើ​ដូច​សម្ដី​ខ្ញុំ​ឬ​យ៉ាង​ណា​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

  • លូកា ១១:៤២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤២ ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពួក​ផារិស៊ី អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​រាល់​គ្នា​ឲ្យ​១​ភាគ​១០​ពី​ជីរ​អង្កាម ប៉េកាណុន* និង​ជីរ*ឯ​ទៀត+ តែ​អ្នក​មើល​រំលង​យុត្តិធម៌​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ! អ្នក​មាន​កាតព្វកិច្ច​ឲ្យ​អ្វី​ៗ​ទាំង​នោះ តែ​អ្នក​មិន​ត្រូវ​លះ​ចោ​ល​រឿង​ផ្សេង​ទៀត​ឡើយ។+

  • ហេប្រឺ ៧:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ពិត​មែន អស់​អ្នក​ពី​ចំណោម​កូន*លេវី+ ដែល​មាន​តំណែង​ជា​សង្ឃ បាន​ត្រូវ​បង្គាប់​តាម​ច្បាប់*ឲ្យ​ប្រមូល​១​ភាគ​១០​ពី​បណ្ដា​ជន+ គឺ​ពី​បង​ប្អូន​របស់​ពួក​គេ ទោះ​ជា​បង​ប្អូន​ទាំង​នោះ​ជា​កូន​ចៅ​របស់​អាប្រាហាំ​ក៏​ដោយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក