-
ជំរឿនបណ្ដាជន ៣៤:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ដូច្នេះ ម៉ូសេបានណែនាំបណ្ដាជនអ៊ីស្រាអែលថា៖ «នេះជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែកដោយការចាប់ឆ្នោត+ ឲ្យដល់កុលសម្ព័ន្ធ៩និងកុលសម្ព័ន្ធពាក់កណ្ដាលទៀតទុកជាមត៌ក ដូចដែលព្រះយេហូវ៉ាបានបង្គាប់។
-
-
យ៉ូស្វេ ១៧:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ពួកនាងមកជួបអេលាសារ+ជាសង្ឃ យ៉ូស្វេជាកូនប្រុសនុន និងពួកមេបណ្ដាជន រួចនិយាយទៅពួកគាត់ថា៖ «ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេឲ្យចែកមត៌កដល់យើងខ្ញុំដូចសាច់ញាតិរបស់យើងខ្ញុំបានទទួលដែរ»។+ ដូច្នេះ យ៉ូស្វេក៏ចែកមត៌កឲ្យពួកនាងជាមួយនឹងសាច់ញាតិបងប្អូនរបស់ឪពុកពួកនាង តាមបង្គាប់របស់ព្រះយេហូវ៉ា។+
-
-
យ៉ូស្វេ ១៨:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ រីឯអ្នករាល់គ្នាវិញ ចូរទៅធ្វើប្លង់ដី ហើយចែកទឹកដីនោះជា៧ចំណែក រួចសឹមយកមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោត+ឲ្យអ្នករាល់គ្នានៅចំពោះមុខព្រះយេហូវ៉ាជាព្រះរបស់យើង។
-