បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៣:២៧-៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ​«​នៅ​ថ្ងៃ​ទី​១០ ក្នុង​ខែ​ទី​៧ ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+ អ្នក​រាល់​គ្នា​ត្រូវ​មក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន*+ ព្រម​ទាំង​ជូន​គ្រឿង​បូជា​ដុត​ដល់​លោក។ ២៨ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ព្រោះ​ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ២៩ បើ​អ្នក​ណា​ម្នាក់​មិន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន*នៅ​ថ្ងៃ​នោះ​ទេ អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ៣០ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​បំផ្លាញ​អ្នក​នោះ​ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន។ ៣១ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក