បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២៨:៣-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ទៀត​ថា​៖ ‹គ្រឿង​បូជា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដុត​ជូន​ព្រះ​យេហូវ៉ា​មាន​ដូច​ត​ទៅ​៖ ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​ពីរ​ក្បាល​អាយុ​មួយ​ឆ្នាំ​ជា​គ្រឿង​បូជា​ដុត ជា​រៀង​រាល់​ថ្ងៃ។+ ៤ ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​មួយ​ក្បាល​នៅ​ពេល​ព្រឹក និង​មួយ​ក្បាល​ទៀត​នៅ​ពេល​ល្ងាច+ ៥ ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ ដែល​ជា​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា* លាយ​ជា​មួយ​ប្រេង​សម្រាំង​១​ភាគ​៤​ហ៊ីន។*+ ៦ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​ជា​ប្រចាំ+ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា តាម​ការ​ណែនាំ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​នៅ​ភ្នំ​ស៊ីណាយ។ ៧ ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ជា​ស្រា​១​ភាគ​៤​ហ៊ីន​ជា​មួយ​ដែរ។+ ត្រូវ​ច្រួច​ស្រា​នោះ​នៅ​កន្លែង​បរិសុទ្ធ ជា​គ្រឿង​បូជា​ជា​ស្រា​ជូន​ព្រះ​យេហូវ៉ា។ ៨ ពេល​ជូន​កូន​ចៀម​ឈ្មោល​នៅ​ពេល​ល្ងាច អ្នក​ក៏​ត្រូវ​ជូន​ម្សៅ​និង​គ្រឿង​បូជា​ជា​ស្រា​ដូច​នៅ​ពេល​ព្រឹក​ដែរ។ អ្នក​ត្រូវ​ដុត​របស់​ទាំង​នេះ​ទុក​ជា​គ្រឿង​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក