-
ការបំភ្លឺច្បាប់ ១:៣៤-៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ «នៅពេលនោះ ព្រះយេហូវ៉ាក៏បានឮអ្វីដែលអ្នករាល់គ្នានិយាយដែរ ហើយលោកបានខឹងយ៉ាងខ្លាំង រួចស្បថយ៉ាងម៉ឺងម៉ាត់ថា៖+ ៣៥ ‹ក្នុងជំនាន់មនុស្សអាក្រក់នេះ នឹងគ្មានអ្នកណាម្នាក់ឃើញស្រុកដ៏ល្អដែលខ្ញុំបានសន្យាប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នាទេ+ ៣៦ លើកលែងតែកាលែបជាកូនយេផុនណា។ គាត់នឹងឃើញស្រុកនោះ ហើយខ្ញុំនឹងប្រគល់ទឹកដីដែលគាត់បានដើរកាត់ ឲ្យដល់គាត់និងកូនចៅរបស់គាត់ ព្រោះគាត់បានដើរតាមខ្ញុំជាយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត›។+ ៣៧ ព្រះយេហូវ៉ាថែមទាំងបានខឹងនឹងខ្ញុំ ដោយព្រោះតែអ្នករាល់គ្នា ហើយលោកមានប្រសាសន៍ថា៖ ‹អ្នកក៏មិនអាចចូលក្នុងស្រុកនោះបានដែរ។+ ៣៨ ឯយ៉ូស្វេជាកូនរបស់នុនដែលជាអ្នកបម្រើរបស់អ្នក+ គាត់នឹងចូលទៅក្នុងស្រុកនោះ។+ ចូរពង្រឹងកម្លាំងចិត្តគាត់*+ ព្រោះគាត់ជាអ្នកដែលនឹងជួយប្រជាជាតិអ៊ីស្រាអែលឲ្យចាប់យកស្រុកនោះទុកជាមត៌ក›។
-
-
យ៉ូស្វេ ១៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ទោះបីជាបងប្អូនដែលធ្វើដំណើរទៅស៊ើបការណ៍ជាមួយនឹងខ្ញុំ បានប្រាប់ព័ត៌មានដែលធ្វើឲ្យបណ្ដាជនបាត់បង់ចិត្តក្លាហានក៏ដោយ តែខ្ញុំបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។+
-