-
ការបំភ្លឺច្បាប់ ៤:៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៨ លោកបានបណ្ដេញប្រជាជាតិធំៗនិងខ្លាំងពូកែចេញពីមុខអ្នករាល់គ្នា ហើយបាននាំអ្នករាល់គ្នាចូលទៅចាប់យកទឹកដីរបស់ពួកគេទុកជាមត៌ក ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។+
-
-
យ៉ូស្វេ ១៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ នេះជាទឹកដីក្នុងស្រុកកាណានដែលជនជាតិអ៊ីស្រាអែលបានទទួលជាមត៌ក។ អេលាសារជាសង្ឃ យ៉ូស្វេជាកូនប្រុសនុន និងពួកប្រមុខលើវង្សត្រកូលនានានៃកុលសម្ព័ន្ធជនជាតិអ៊ីស្រាអែល បានប្រគល់ទឹកដីទាំងនេះឲ្យពួកគេ។+
-
-
យេរេមា ៣:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ខ្ញុំបានគិតថា៖ ‹ដោយសារខ្ញុំបានចាត់ទុកអ្នកជាកូនប្រុសៗរបស់ខ្ញុំ ហើយខ្ញុំបានប្រគល់ឲ្យអ្នកនូវទឹកដីដ៏ល្អនិងស្រស់ស្អាត ជាមត៌កដ៏វិសេសបំផុតក្នុងចំណោមប្រជាជាតិនានា›+ នោះខ្ញុំសង្ឃឹមថាអ្នកនឹងហៅខ្ញុំថា‹បិតា!› ថែមទាំងបន្តដើរតាមខ្ញុំរហូត។
-