បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ កំហឹង​និង​ចិត្ត​ក្ដៅ​ក្រហាយ​របស់​ពួក​គេ​ត្រូវ​បណ្ដាសា​ហើយ ព្រោះ​នោះ​សាហាវ​ឃោរ​ឃៅ​ណាស់។+ ពុក​នឹង​បំបែក​ពួក​គេ​ក្នុង​ពូជ​ពង្ស​យ៉ាកុប ហើយ​កំចាត់​កំចាយ​ពួក​គេ​នៅ​ពេញ​ទាំង​ស្រុក​អ៊ីស្រាអែល។+

  • ច្បាប់លេវី ២៥:៣២-៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ ​«​‹ចំណែក​ផ្ទះ​នៅ​ក្នុង​ក្រុង​របស់​ពួក​លេវីវិញ+ ពួក​លេវី​មាន​សិទ្ធិ​ទិញ​មក​វិញ​នៅ​ពេល​ណា​ក៏​បាន។ ៣៣ ទោះ​ជា​ពួក​លេវី​មិន​បាន​ទិញ​ផ្ទះ​នោះ​មក​វិញ​ក្ដី ក៏​ផ្ទះ​ដែល​លក់​នោះ​នឹង​ត្រូវ​ប្រគល់​ដល់​ពួក​គេ​វិញ​នៅ​ឆ្នាំ​សោមនស្ស+ ព្រោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​របស់​ពួក​លេវី ជា​មត៌ក​របស់​ពួក​គេ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។+ ៣៤ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​លក់​វាល​ស្មៅ​ជុំ​វិញ+ក្រុង​ទាំង​នោះ​ឡើយ ព្រោះ​នោះ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ពួក​គេ។

  • ការបំភ្លឺច្បាប់ ១៨:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​ពួក​សង្ឃ​និង​កុលសម្ព័ន្ធ​លេវី​ទាំង​មូល​នឹង​មិន​ទទួល​ចំណែក​មត៌ក​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទេ តែ​ពួក​គេ​នឹង​បរិភោគ​ពី​គ្រឿង​បូជា​ដែល​បណ្ដា​ជន​យក​មក​ដុត​ជូន​ព្រះ​យេហូវ៉ា ដែល​ជា​ចំណែក​របស់​លោក។+

  • យ៉ូស្វេ ១៤:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ កូន​ចៅ​យ៉ូសែប​បាន​ត្រូវ​ចាត់​ទុក​ជា​២​កុលសម្ព័ន្ធ+ គឺ​កុលសម្ព័ន្ធ​ម៉ាណាសេ​និង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។+ រីឯ​កុលសម្ព័ន្ធ​លេវី ពួក​គេ​មិន​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ឡើយ។ ពួក​គេ​បាន​ទទួល​តែ​ក្រុង​មួយ​ចំនួន+ដើម្បី​រស់​នៅ រួម​ទាំង​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។+

  • យ៉ូស្វេ ២១:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ដូច្នេះ តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ជន​ជាតិ​អ៊ីស្រាអែល​បាន​ចែក​ក្រុង​ផ្សេង​ៗ​+ និង​វាល​ស្មៅ​របស់​ក្រុង​ទាំង​នោះ​ដែល​ពួក​គេ​បាន​ទទួល​ជា​មត៌ក ឲ្យ​ដល់​កុលសម្ព័ន្ធ​លេវី។+

  • ប្រវត្តិហេតុទី២ ១១:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ពួក​លេវី​បាន​បោះ​បង់​ចោល​កេរ​អាករ​និង​វាល​ចិញ្ចឹម​សត្វ​របស់​ពួក​គេ+ ហើយ​ធ្វើ​ដំណើរ​មក​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម ព្រោះ​យេរ៉ូបោម​និង​កូន​ៗ​របស់​គាត់​បាន​បញ្ឈប់​ពួក​គេ​ពី​មុខ​ងារ​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក