-
យ៉ូស្វេ ២០:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរទៅប្រាប់ជនជាតិអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវជ្រើសរើសក្រុងខ្លះធ្វើជាក្រុងពំនាក់+ ដូចដែលខ្ញុំបានបង្គាប់អ្នករាល់គ្នាតាមរយៈម៉ូសេ។ ៣ ក្រុងទាំងនោះគឺសម្រាប់អ្នកណាដែលបានសម្លាប់មនុស្សដោយគ្មានចេតនា ឬដោយចៃដន្យ។ អ្នកនោះអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះ។ ក្រុងទាំងនោះនឹងទៅជាក្រុងពំនាក់សម្រាប់គាត់ ដើម្បីឲ្យគាត់រួចផុតពីអ្នកដែលមានសិទ្ធិសងសឹក។*+
-
-
យ៉ូស្វេ ២០:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ដូច្នេះ ជនជាតិអ៊ីស្រាអែលក៏កំណត់ក្រុងមួយចំនួនធ្វើជាក្រុងពិសិដ្ឋគឺ ក្រុងកេដេស+ក្នុងស្រុកកាលីឡេនៅតំបន់ភ្នំរបស់កុលសម្ព័ន្ធណែបថាលី និងក្រុងស៊ីគឹម+នៅតំបន់ភ្នំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ព្រមទាំងក្រុងគារីអាតអាបា+ គឺក្រុងហេប្រុន នៅតំបន់ភ្នំរបស់កុលសម្ព័ន្ធយូដា។ ៨ ចំណែកឯតំបន់ទន្លេយ៉ូដាន់ខាងកើតក្រុងយេរីខូវិញ ពួកគេបានយកក្រុងបេសឺ+នៅតំបន់ស្ងាត់ជ្រងំ ដែលស្ថិតនៅតាមខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន និងក្រុងរ៉ាម៉ូត+នៅស្រុកគីលាតរបស់កុលសម្ព័ន្ធកាដ ព្រមទាំងក្រុងកូឡាន+នៅតំបន់បាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។+
-
-
យ៉ូស្វេ ២១:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ចំណែកឯកូនចៅគើសុន+ក្នុងវង្សត្រកូលលេវី ពួកគេបានទទួលក្រុងខ្លះពីពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។ ក្រុងមួយជាក្រុងពំនាក់សម្រាប់ឲ្យអ្នកដែលសម្លាប់គេរត់ទៅជ្រកកោន ពោលគឺក្រុងកូឡាន+នៅតំបន់បាសាននិងវាលស្មៅក្រុងនោះ។ ក្រុងមួយទៀតគឺក្រុងបេអេសត្រានិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានពីរក្រុង។
-