-
ការបំភ្លឺច្បាប់ ១៩:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ «ប៉ុន្តែ បើបុគ្គលម្នាក់មានចិត្តស្អប់អ្នកជិតខាងខ្លួន+ ហើយចាំស្ទាក់វាយគាត់ ឲ្យរបួសធ្ងន់ដល់ស្លាប់ រួចបុគ្គលនោះរត់ទៅក្រុងណាមួយក្នុងចំណោមក្រុងទាំងនោះ ១២ ពួកអ្នកចាស់ទុំក្នុងក្រុងដែលគាត់រស់នៅនោះ ត្រូវចាត់គេឲ្យនាំបុគ្គលនោះមក រួចប្រគល់ដល់អ្នកដែលមានសិទ្ធិសងសឹក។ បុគ្គលនោះនឹងត្រូវស្លាប់ជាមិនខាន។+
-
-
យ៉ូស្វេ ២០:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ បើអ្នកដែលសងសឹកតាមរកគាត់ ពួកបុរសចាស់ទុំមិនត្រូវប្រគល់គាត់ទៅឲ្យអ្នកនោះទេ ព្រោះគាត់បានសម្លាប់អ្នកឯទៀតដោយគ្មានចេតនា ហើយគាត់ក៏មិនបានស្អប់អ្នកស្លាប់នោះដែរ។+
-
-
យ៉ូស្វេ ២០:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ក្រុងទាំងនោះបានត្រូវទុកសម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ។ ម្ល៉ោះហើយ បើអ្នកណាម្នាក់បានសម្លាប់មនុស្សដោយគ្មានចេតនា អ្នកនោះអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន។+ យ៉ាងនេះ អ្នកនោះអាចរួចជីវិតពីអ្នកដែលមានសិទ្ធិសងសឹក* មុនដែលអ្នកនោះបានទទួលការវិនិច្ឆ័យនៅមុខពួកជំនុំ។+
-