-
ដំណើរចាកចេញ ២៦:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ អ្នកត្រូវព្យួរវាំងនននោះនៅលើសសរបួនដើមដែលធ្វើពីឈើអាកាស្យាស្រោបដោយមាស ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរបួននោះ ត្រូវធ្វើពីប្រាក់។
-
-
ដំណើរចាកចេញ ២៦:៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ អ្នកត្រូវធ្វើសសរប្រាំដើមពីឈើអាកាស្យា ហើយស្រោបដោយមាស សម្រាប់ព្យួរវាំងនននោះ ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរប្រាំនោះ អ្នកត្រូវធ្វើពីស្ពាន់។
-
-
ដំណើរចាកចេញ ៣៦:៣៧, ៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ បន្ទាប់មក គាត់ធ្វើវាំងននសម្រាប់បាំងច្រកចូលត្រសាល។ វាំងនននោះគាត់ធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។+ ៣៨ គាត់ធ្វើសសរនៅច្រកចូលនោះប្រាំដើម ហើយធ្វើតម្ពក់ដែរ។ រួចគាត់ស្រោបក្បាលសសរនិងកងសម្រាប់ភ្ជាប់ដោយមាស។ ប៉ុន្តែ ជើងសសរទាំងប្រាំវិញ គាត់ធ្វើពីស្ពាន់។
-