-
ជំរឿនបណ្ដាជន ៧:៦-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ដូច្នេះ ម៉ូសេបានទទួលយករទេះនិងគោទាំងនោះ រួចប្រគល់ឲ្យពួកលេវី។ ៧ គាត់បានប្រគល់រទេះពីរគ្រឿងនិងគោឈ្មោលបួនក្បាលដល់កូនចៅគើសុន ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។+ ៨ រួចគាត់បានប្រគល់រទេះបួនគ្រឿងនិងគោឈ្មោល៨ក្បាលដល់កូនចៅមេរេរ៉ាយ ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។ ពួកគេបំពេញមុខងារក្រោមការណែនាំរបស់អ៊ីតតាម៉ាជាកូនអេរ៉ុនជាសង្ឃ។+ ៩ ប៉ុន្តែ គាត់មិនបានឲ្យដល់កូនចៅកូហាតទេ ព្រោះមុខងាររបស់ពួកគេទាក់ទងនឹងកិច្ចបម្រើនៅកន្លែងបរិសុទ្ធ+ ហើយពួកគេត្រូវសែងប្រដាប់ប្រដាបរិសុទ្ធដោយផ្ទាល់។+
-
-
ប្រវត្តិហេតុទី១ ១៥:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅពេលនោះ ដាវីឌនិយាយថា៖ «មានតែពួកលេវីប៉ុណ្ណោះដែលបានត្រូវអនុញ្ញាតឲ្យសែងហឹបរបស់ព្រះពិត ព្រោះព្រះយេហូវ៉ាបានជ្រើសរើសពួកគេឲ្យសែងហឹបរបស់ព្រះយេហូវ៉ា ហើយឲ្យពួកគេបម្រើលោករហូតតទៅ»។+
-