២៦ ក្រោយពីសេចក្ដីវេទនានោះ+ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេលាសារជាកូនអេរ៉ុនដែលជាសង្ឃថា៖ ២ «ចូរធ្វើជំរឿនពួកជំនុំអ៊ីស្រាអែលទាំងមូលចាប់ពីអាយុ២០ឆ្នាំឡើងទៅ តាមវង្សត្រកូលពួកគេ គឺអស់អ្នកដែលអាចបម្រើជាកងទ័ពបាន»។+