បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៩:២៧, ២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ដូច្នេះ សាច់​ទ្រូង​និង​សាច់​ភ្លៅ​នៃ​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ដែល​មក​ពី​ចៀម​នៃ​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង+អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ជា​សង្ឃ អ្នក​ត្រូវ​ញែក​សាច់​ពីរ​ផ្នែក​នេះ​ទុក​ជា​ចំណែក​ពិសិដ្ឋ។ ២៨ កាល​ណា​បណ្ដា​ជន​អ៊ីស្រាអែល​យក​សត្វ​មក​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព ពួក​គេ​ត្រូវ​ជូន​ចំណែក​ពិសិដ្ឋ​នេះ​ដល់​ព្រះ​យេហូវ៉ា។+ ចំណែក​ពិសិដ្ឋ​នេះ​នឹង​ទៅ​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដែល​ជា​សង្ឃ។ នេះ​ជា​ច្បាប់​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ។+

  • ជំរឿនបណ្ដាជន ១៨:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​អេរ៉ុន​ថា​៖ ​«​ខ្ញុំ​ឲ្យ​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិភាគទាន​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន។+ ខ្ញុំ​បាន​ប្រគល់​មួយ​ចំណែក​ឲ្យ​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក ពី​អ្វី​ៗ​បរិសុទ្ធ​ដែល​បណ្ដា​ជន​យក​មក​ជូន។ នេះ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ត​ទៅ។+

  • ការបំភ្លឺច្បាប់ ១៨:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​ពួក​សង្ឃ​មាន​សិទ្ធិ​ទទួល​ចំណែក​ពី​បណ្ដា​ជន។ ពេល​បណ្ដា​ជន​យក​គោ​ឬ​ចៀម​មក​ជូន​ជា​គ្រឿង​បូជា សាច់​ស្មា សាច់​ថ្គាម​និង​ក្រពះ នឹង​បាន​ជា​ចំណែក​របស់​ពួក​សង្ឃ។

  • អេសេគាល ៤៤:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ពួក​គេ​នឹង​មាន​សិទ្ធិ​បរិភោគ​គ្រឿង​បូជា​ពីស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ ឯ​អ្វី​ៗ​​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ប្រគល់​ជូន​ព្រះ ក៏​នឹង​បាន​ជា​ចំណែក​របស់​ពួក​សង្ឃ​ដែរ។+

  • កូរិនថូសទី១ ៩:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ពួក​បុរស​ដែល​បំពេញ​កិច្ច​ការ​ដ៏​ពិសិដ្ឋ​បរិភោគ​អាហារ​ពី​វិហារ ហើយ​ពួក​អ្នក​ដែល​បម្រើ​ជា​ទៀង​ទាត់​នៅ​ទី​បូជា​ក៏​ទទួល​ចំណែក​ពី​ទី​បូជា​ដែរ?+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក