បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤១:៥១, ៥២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥១ យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​ច្បង​នោះ​ថា​ម៉ាណាសេ*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​លំបាក​ទាំង​អស់​របស់​ខ្ញុំ និង​ធ្វើ​ឲ្យ​ខ្ញុំ​លែង​នឹក​អាល័យ​ដល់​ឪពុក​និង​សាច់​ញាតិ​ខ្ញុំ​ទៀត​»។ ៥២ យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា​អេប្រាអ៊ីម*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចម្រុង​ចម្រើន​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​ជួប​ទុក្ខ​លំបាក​»។+

  • ដើមកំណើត ៤៦:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ កូន​របស់​យ៉ូសែប​មាន ម៉ាណាសេ+និង​អេប្រាអ៊ីម។+ ពួក​គេ​បាន​កើត​នៅ​ស្រុក​អេហ្ស៊ីប។ ម្ដាយ​របស់​ពួក​គេ​គឺ​អាសិនណាត+ជា​កូន​ស្រី​ប៉ូទីភឺរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អុន។*

  • ដើមកំណើត ៤៨:១៧-១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ពេល​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម គាត់​មិន​ពេញ​ចិត្ត​ទេ។ ដូច្នេះ គាត់​ព្យាយាម​លើក​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​ម៉ាណាសេ​វិញ។ ១៨ រួច​គាត់​និយាយ​ថា​៖ ​«​លោក​ឪពុក កូន​នេះ​មិន​មែន​ជា​កូន​ច្បង​ទេ+ សូម​លោក​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​កូន​នេះ​វិញ​»។ ១៩ ប៉ុន្តែ ឪពុក​គាត់​បាន​និយាយ​ថា​៖ ​«​ពុក​ដឹង​ហើយ ពុក​ដឹង​ហើយ​កូន។ ម៉ាណាសេ​នឹង​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ក្លាយ​ទៅ​ជា​បណ្ដា​ជន​មួយ​ក្រុម​យ៉ាង​ធំ តែ​អេប្រាអ៊ីម​ប្អូន​គាត់​នឹង​មាន​កូន​ចៅ​ច្រើន​ជាង+ ល្មម​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ផ្សេង​ៗ​»។+

  • ជំរឿនបណ្ដាជន ២:១៨, ១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​កុលសម្ព័ន្ធ​បី​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​លិច មាន​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ជា​អ្នក​នាំ​មុខ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​អេលីសាម៉ា+ជា​កូន​អាំម៉ាយហ៊ូត។ ១៩ ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៤០.៥០០​នាក់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក