-
ដើមកំណើត ៣០:៤-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ដូច្នេះ រ៉ាជែលបានឲ្យប៊ីលហាធ្វើជាប្រពន្ធយ៉ាកុប ហើយយ៉ាកុបក៏រួមដំណេកជាមួយនឹងនាងទៅ។+ ៥ ក្រោយមក ប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយឲ្យយ៉ាកុប។ ៦ រ៉ាជែលបាននិយាយថា៖ «ព្រះធ្វើជាចៅក្រមខ្ញុំ ហើយលោកបានស្ដាប់ឮពាក្យខ្ញុំ ដូច្នេះលោកបានឲ្យខ្ញុំមានកូនប្រុសមួយ»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថាដាន់។*+
-
-
ជំរឿនបណ្ដាជន ១០:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ក្រោយបង្អស់ ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធដាន់ជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅ ដោយមានអាហាយអ៊ីសឺ+ជាកូនអាំមីសាដាយជាមេដឹកនាំ។ ពួកគេមានភារកិច្ចការពារពីខាងក្រោយ។
-