-
ជំរឿនបណ្ដាជន ៧:១៣-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល* និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ១៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ១៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ១៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ១៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់ណាសូនជាកូនអាមីណាដាប។+
-