បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៨:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ដូច្នេះ ម៉ូសេ​បាន​ជ្រើស​រើស​បុរស​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ពី​បណ្ដា​ជន​អ៊ីស្រាអែល។ រួច​មក គាត់​បាន​តែង​តាំង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១.០០០​នាក់ អ្នក​ខ្លះ​ធ្វើ​ជា​មេ​លើ​១០០​នាក់ អ្នក​ខ្លះ​ធ្វើ​ជា​មេ​លើ​៥០​នាក់ និង​អ្នក​ខ្លះ​ធ្វើ​ជា​មេ​លើ​១០​នាក់។

  • ជំរឿនបណ្ដាជន ១:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ បុរស​ទាំង​នោះ​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​សុទ្ធតែ​ជា​មេ​ដឹក​នាំ+នៃ​កុលសម្ព័ន្ធ​រៀង​ៗ​ខ្លួន និង​ជា​មេ​លើ​១.០០០​នាក់​»។+

  • យ៉ូស្វេ ២២:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ រួច​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​ភីនេហាស+កូន​ប្រុស​របស់​អេលាសារ​ជា​សង្ឃ ឲ្យ​ទៅ​ជួប​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​ក្នុង​ទឹក​ដី​ស្រុក​គីលាត ១៤ មាន​មេ​១០​នាក់​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ពួក​គេ​ទាំង​នោះ​ជា​ប្រមុខ​លើ​វង្ស​ត្រកូល​នា​នា​នៃ​កុលសម្ព័ន្ធ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​ម្នាក់​ៗ​ជា​ប្រមុខ​លើ​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់។+

  • យ៉ូស្វេ ២៣:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ យ៉ូស្វេ​បាន​ហៅ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់+ឲ្យ​មក​ជួប​គាត់ ពោល​គឺ​ពួក​បុរស​ចាស់​ទុំ ពួក​មេ​ដឹក​នាំ ពួក​អ្នក​សម្រេច​ក្ដី និង​ពួក​មន្ត្រី។+ គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​កាន់​តែ​ចាស់ ហើយ​អាយុ​ក៏​ច្រើន​ណាស់​ដែរ។

  • ប្រវត្តិហេតុទី១ ២៧:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ នេះ​ជា​បញ្ជី​ឈ្មោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ធ្វើ​ការ​ឲ្យ​ស្ដេច។ ពួក​គេ​បាន​ត្រូវ​បែង​ចែក​ជា​ក្រុម​ៗ ហើយ​ឆ្លាស់​វេន​គ្នា​ជា​រៀង​រាល់​ខែ។ ក្រុម​នីមួយ​ៗ​មាន​ចំនួន​២៤.០០០​នាក់។ ក្រុម​ទាំង​នោះ​រួម​បញ្ចូល ប្រមុខ​គ្រួសារ មេ​លើ​១.០០០​នាក់ មេ​លើ​១០០​នាក់+ និង​ពួក​មន្ត្រី។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក