បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ១៥:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ដង្ហែ​នាំ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា មក​ទាំង​ស្រែក​អរ​សប្បាយ+ អម​ដោយ​សំឡេង​ផ្លុំ​ស្នែង សំឡេង​ផ្លុំ​ត្រែ+ សំឡេង​ឆាប សំឡេង​ពិណ និង​សំឡេង​ឧបករណ៍​ភ្លេង​ឯ​ទៀត។+

  • ប្រវត្តិហេតុទី២ ៥:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ពួក​លេវី​ដែល​ជា​អ្នក​ចម្រៀង+ កំពុង​ឈរ​នៅ​ខាង​កើត​ទី​បូជា ហើយ​ស្លៀក​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ ទាំង​កាន់​ឆាប ពិណ និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ។ ពួក​គេ​ឈរ​ជា​មួយ​នឹង​ពួក​សង្ឃ​១២០​នាក់​ទៀត ដែល​កំពុង​ផ្លុំ​ត្រែ។+ ពួក​លេវី​ទាំង​នោះ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​អេសាភ+ ហេម៉ាន+ យេឌូថិន+ ព្រម​ទាំង​កូន​ចៅ​និង​បង​ប្អូន​របស់​ពួក​គេ។

  • ប្រវត្តិហេតុទី២ ៧:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ពួក​សង្ឃ​បាន​ឈរ​តាម​កន្លែង​របស់​ពួក​គេ​រៀង​ខ្លួន ហើយ​ពួក​លេវី​ដែល​កាន់​ឧបករណ៍​ភ្លេង​ផ្សេង​ៗ​ក៏​ឈរ​ដែរ ដើម្បី​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។+ (​ស្ដេច​ដាវីឌ​បាន​ធ្វើ​ឧបករណ៍​ភ្លេង​ទាំង​នោះ​ដើម្បី​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា ដោយ​ច្រៀង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​ដរាប​»។ ដាវីឌ​ច្រៀង​សរសើរ​ព្រះ ដោយ​លេង​ឧបករណ៍​ភ្លេង​ទាំង​នេះ​)។* ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ​យ៉ាង​ឮ+នៅ​ខាង​មុខ​ពួក​លេវី កាល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​កំពុង​ឈរ។

  • អែសរ៉ា ៣:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ក្រោយ​ពី​ពួក​អ្នក​សាង​សង់​ដាក់​គ្រឹះ​វិហារ​ព្រះ​យេហូវ៉ា​រួច​រាល់​ហើយ+ ពួក​សង្ឃ​ដែល​ស្លៀក​សម្លៀក​បំពាក់​ផ្លូវ​ការ បាន​ផ្លុំ​ត្រែ​ឡើង+ ហើយ​ពួក​លេវី​ជា​កូន​ចៅ​អេសាភ​ក៏​បាន​គោះ​ឆាប​ដែរ។ ពួក​គេ​ធ្វើ​ដូច្នោះ ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ស្រប​តាម​ការ​ណែនាំ​របស់​ដាវីឌ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក