-
ដំណើរចាកចេញ ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ខ្ញុំនឹងចុះទៅសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេហ្ស៊ីប+ ហើយនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកដ៏ល្អនិងធំទូលាយ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+
-
-
ដំណើរចាកចេញ ៦:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ខ្ញុំនឹងយកអ្នករាល់គ្នាធ្វើជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នានឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា ជាព្រះដែលបានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីបន្ទុកដ៏ធ្ងន់ដែលពួកអេហ្ស៊ីបដាក់លើអ្នករាល់គ្នា។
-