-
ដំណើរចាកចេញ ១៧:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពេលនោះ ម៉ូសេបាននិយាយទៅយ៉ូស្វេថា៖+ «ចូរជ្រើសរើសពួកបុរសខ្លះ ហើយចេញទៅច្បាំងនឹងជនជាតិអាម៉ាលេកចុះ។ នៅថ្ងៃស្អែក ខ្ញុំនឹងឡើងទៅឈរនៅលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះពិត»។
-
-
ជំរឿនបណ្ដាជន ២៧:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ដូច្នេះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរនាំយ៉ូស្វេជាកូននុន ជាបុរសដែលមានសមត្ថភាពគ្រប់គ្រាន់ចូលមក ហើយដាក់ដៃលើគាត់។+ ១៩ បន្ទាប់មកឲ្យគាត់ឈរនៅមុខអេលាសារជាសង្ឃ និងពួកជំនុំទាំងមូល។ រួចអ្នកត្រូវតែងតាំងគាត់នៅមុខពួកគេ។+ ២០ អ្នកត្រូវប្រគល់អំណាច*ខ្លះដល់គាត់+ ដើម្បីឲ្យពួកជំនុំអ៊ីស្រាអែលទាំងមូលស្ដាប់តាមគាត់។+
-