-
ច្បាប់លេវី ១០:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ក្រោយមក កូនប្រុសៗរបស់អេរ៉ុនឈ្មោះណាដាបនិងអាបាយហ៊ូ+ បានយកភ្លើងដាក់លើថាស* រួចដាក់គ្រឿងក្រអូប+ពីលើ។ ពួកគាត់ជូនគ្រឿងបូជាដែលព្រះយេហូវ៉ាហាម+ និងជាអ្វីដែលលោកមិនបានបង្គាប់ពួកគាត់ឲ្យធ្វើទេ។ ២ រំពេចនោះ ភ្លើងពីព្រះយេហូវ៉ាក៏ធ្លាក់មកបញ្ឆេះពួកគេ+ ហើយពួកគេក៏ស្លាប់នៅចំពោះមុខព្រះយេហូវ៉ាទៅ។+
-
-
ជំរឿនបណ្ដាជន ១១:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ គ្រានោះ បណ្ដាជនចាប់ផ្ដើមត្អូញត្អែរឥតឈប់នៅចំពោះព្រះយេហូវ៉ា។ ពេលព្រះយេហូវ៉ាឮពាក្យត្អូញត្អែរទាំងនោះ លោកខឹងនឹងពួកគេយ៉ាងខ្លាំង។ ដូច្នេះ ព្រះយេហូវ៉ាធ្វើឲ្យមានភ្លើងធ្លាក់មកឆាបឆេះពួកគេខ្លះដែលរស់នៅជាយជំរំ។
-