-
ដំណើរចាកចេញ ២៥:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ អ្នកត្រូវសង់ទីបរិសុទ្ធមួយសម្រាប់គោរពប្រណិប័តន៍ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ។+
-
-
ច្បាប់លេវី ២១:១០-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «‹ឯសង្ឃដែលបានត្រូវជ្រើសរើសពីចំណោមបងប្អូនគាត់ ហើយដែលបានត្រូវចាក់ប្រេងតែងតាំង+ឲ្យបំពេញតួនាទីជាសម្ដេចសង្ឃនិងឲ្យស្លៀកសម្លៀកបំពាក់បរិសុទ្ធ+ គាត់មិនត្រូវទុកសក់ឲ្យគ្មានរបៀប ហើយក៏មិនត្រូវហែកសម្លៀកបំពាក់ខ្លួនឡើយ។+ ១១ គាត់មិនត្រូវចូលទៅជិតសាកសពណាមួយឡើយ+ សូម្បីតែសាកសពឪពុកឬម្ដាយក៏គាត់មិនត្រូវចូលទៅជិតដែរ ដើម្បីកុំឲ្យគាត់ទៅជាមិនស្អាតបរិសុទ្ធ។ ១២ គាត់មិនត្រូវចេញពីកន្លែងបរិសុទ្ធ ហើយមិនត្រូវធ្វើឲ្យកន្លែងបរិសុទ្ធរបស់ព្រះនៃគាត់អាប់ឱនឡើយ+ ព្រោះគាត់បានទទួលការចាក់ប្រេងតែងតាំងពីព្រះ+ ដែលជាសញ្ញាសម្គាល់នៃការប្រគល់ខ្លួន។ ខ្ញុំគឺយេហូវ៉ា។
-