-
ច្បាប់លេវី ២២:៤-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ បើកូនចៅអេរ៉ុនណាម្នាក់ កើតជំងឺឃ្លង់+ ឬហូរខ្ទុះ+ អ្នកនោះមិនអាចបរិភោគអ្វីដែលបរិសុទ្ធបានឡើយ ទាល់តែគាត់បានស្អាតបរិសុទ្ធសិន។+ បើគាត់ចេញទឹកកាម+ ឬប៉ះអ្នកណាម្នាក់ដែលមិនស្អាតបរិសុទ្ធដោយសារអ្នកនោះប៉ះសាកសព+ នោះគាត់ក៏មិនអាចបរិភោគបានដែរ។ ៥ បើគាត់ប៉ះសត្វល្អិតដែលមិនស្អាតបរិសុទ្ធ+ ឬប៉ះបុគ្គលណាម្នាក់ដែលមិនស្អាតបរិសុទ្ធដោយមូលហេតុណាមួយ ដែលអាចធ្វើឲ្យគាត់ទៅជាមិនស្អាតបរិសុទ្ធ+ ៦ នោះគាត់នឹងនៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។ គាត់មិនអាចបរិភោគអ្វីដែលបរិសុទ្ធបានទេ ហើយគាត់ត្រូវងូតទឹកសម្អាតខ្លួន។+
-