-
ការបំភ្លឺច្បាប់ ១៨:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «ពួកសង្ឃនិងកុលសម្ព័ន្ធលេវីទាំងមូលនឹងមិនទទួលចំណែកមត៌កជាមួយនឹងបណ្ដាជនអ៊ីស្រាអែលទេ តែពួកគេនឹងបរិភោគពីគ្រឿងបូជាដែលបណ្ដាជនយកមកដុតជូនព្រះយេហូវ៉ា ដែលជាចំណែករបស់លោក។+ ២ ដូច្នេះ ពួកគេនឹងមិនទទួលចំណែកមត៌កជាមួយនឹងជនរួមជាតិខ្លួនទេ ព្រោះព្រះយេហូវ៉ាជាចំណែកមត៌ករបស់ពួកគេ ដូចដែលលោកបានប្រាប់ពួកគេហើយ។
-
-
យ៉ូស្វេ ១៨:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនបានមត៌កទេ+ ព្រោះការបម្រើជាសង្ឃរបស់ព្រះយេហូវ៉ា គឺជាមត៌ករបស់ពួកគេហើយ។+ ចំណែកឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ+ ពួកគេបានទទួលមត៌កនៅខាងកើតទន្លេយ៉ូដាន់រួចហើយ តាមដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានចែកឲ្យពួកគេ»។
-