-
ជំរឿនបណ្ដាជន ១៩:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ រួចមក ត្រូវឲ្យបុរសម្នាក់ដែលស្អាតបរិសុទ្ធ+ យកមែកហ៊ីសុប+ជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើត្រសាល លើអ្នកដែលនៅក្នុងត្រសាល និងលើភាជនៈទាំងអស់ ថែមទាំងប្រោះលើអ្នកដែលបានប៉ះសាកសពមនុស្សដែលត្រូវគេសម្លាប់ ឬប៉ះសាកសពមនុស្សដែលស្លាប់តាមធម្មជាតិ ឬប៉ះឆ្អឹង ឬប៉ះផ្នូរផងដែរ។
-
-
ហេប្រឺ ៩:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ត្រសាលនោះឯងជានិមិត្តរូប*ដែលទាក់ទងនឹងពេលបច្ចុប្បន្ន+ ហើយតាមរយៈការរៀបចំនេះ នៅតែមានការជូនអំណោយនិងគ្រឿងបូជា។+ ក៏ប៉ុន្តែ អ្វីទាំងនោះមិនអាចធ្វើឲ្យបុរសដែលបំពេញកិច្ចបម្រើពិសិដ្ឋនោះ មានសមត្ថភាពវិនិច្ឆ័យស្អាតស្អំឡើយ។+ ១០ អំណោយនិងគ្រឿងបូជាទាំងនោះទាក់ទងនឹងអាហារ ភេសជ្ជៈ និងការលាងជម្រះផ្សេងៗ*តែប៉ុណ្ណោះ។+ ការទាំងនោះជាតម្រូវការនៃច្បាប់ដែលទាក់ទងនឹងរូបកាយ+ ហើយត្រូវធ្វើរហូតដល់ពេលកំណត់សម្រាប់ការកែលម្អ។
-
-
ហេប្រឺ ៩:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ព្រោះប្រសិនបើការប្រោះឈាមពពែ ឈាមគោឈ្មោល+ និងផេះគោញី*ទៅលើអ្នកដែលស្មោកគ្រោក បានជម្រះរូបកាយពួកគេឲ្យទៅជាស្អាតបរិសុទ្ធទៅហើយ+ ១៤ នោះឈាមរបស់គ្រិស្ត+ច្បាស់ជាមានតម្លៃជាងនោះទៅទៀត ព្រោះលោកបានប្រគល់ខ្លួនលោកដែលឥតខ្ចោះទៅព្រះ ក្រោមការដឹកនាំនៃឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត។ ហេតុនេះហើយបានជាឈាមរបស់លោកនឹងជម្រះសមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យស្អាតពីការប្រព្រឹត្តដ៏ឥតប្រយោជន៍+ ដើម្បីឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះដែលមានជីវិតរស់នៅ។+
-