-
ជំរឿនបណ្ដាជន ២៧:១២-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរឡើងទៅលើភ្នំក្នុងតំបន់អាបារីម+ ហើយសម្លឹងមើលទៅទឹកដីដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែល។+ ១៣ ក្រោយពីអ្នកបានឃើញហើយ អ្នកនឹងស្លាប់ទៅ+ ដូចអេរ៉ុនបងអ្នកដែរ។+ ១៤ ព្រោះកាលពួកជំនុំរករឿងទាស់នឹងខ្ញុំនៅតំបន់ស្ងាត់ជ្រងំស៊ីង+ អ្នកបានប្រឆាំងនឹងបង្គាប់ខ្ញុំ ដោយមិនបានលើកតម្កើងខ្ញុំជាបរិសុទ្ធនៅមុខពួកគេទេ+ នៅឯប្រភពទឹកមេរីបា+ក្នុងតំបន់កាដេស»។+
-
-
ការបំភ្លឺច្បាប់ ១:៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ ព្រះយេហូវ៉ាថែមទាំងបានខឹងនឹងខ្ញុំ ដោយព្រោះតែអ្នករាល់គ្នា ហើយលោកមានប្រសាសន៍ថា៖ ‹អ្នកក៏មិនអាចចូលក្នុងស្រុកនោះបានដែរ។+
-
-
ការបំភ្លឺច្បាប់ ៣:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ប៉ុន្តែ ព្រះយេហូវ៉ាមិនព្រមធ្វើតាមសំណូមពរខ្ញុំទេ ព្រោះលោកនៅខឹងនឹងខ្ញុំដោយសារតែអ្នករាល់គ្នា។+ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹បានហើយ! កុំលើករឿងនេះមកនិយាយទៀត។
-
-
ការបំភ្លឺច្បាប់ ៣២:៥១, ៥២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥១ ព្រោះកាលនៅតំបន់កាដេសក្នុងតំបន់ស្ងាត់ជ្រងំស៊ីង អ្នកទាំងពីរបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះខ្ញុំ ដោយមិនលើកកិត្តិយសខ្ញុំនៅមុខបណ្ដាជនអ៊ីស្រាអែល+ ស្ដីអំពីទឹកមេរីបាទេ។+ ៥២ អ្នកនឹងមើលឃើញស្រុកនោះពីចម្ងាយ តែមិនអាចចូលទៅក្នុងស្រុកដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែលឡើយ»។+
-