-
ការបំភ្លឺច្បាប់ ២:២៦-២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ «រួចខ្ញុំបានចាត់ពួកអ្នកនាំសារពីតំបន់ស្ងាត់ជ្រងំកេដេម៉ូត+ ឲ្យទៅជួបស្ដេចស៊ីហុនដែលគ្រប់គ្រងនៅក្រុងហែសបូន ដោយនាំពាក្យមេត្រីថា៖+ ២៧ ‹សូមលោកអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោកផង។ ពួកខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ មិនបែរទៅខាងឆ្វេងឬខាងស្ដាំទេ។+ ២៨ ពួកខ្ញុំនឹងបរិភោគអាហារ ហើយផឹកទឹកដែលលោកលក់ឲ្យពួកខ្ញុំប៉ុណ្ណោះ។ សូមលោកមេត្តាអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោក
-