បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១១:២៣, ២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ​«​‹ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល លោក​ជា​អ្នក​ដែល​បាន​បណ្ដេញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក។+ ឥឡូវ​នេះ តើ​អ្នក​ចង់​បណ្ដេញ​ពួក​គេ​ចេញ​វិញ​ឬ? ២៤ ចុះ​បើ​ព្រះកេម៉ូស+របស់​អ្នក​ប្រគល់​ទឹក​ដី​ជន​ជាតិ​ណា​មួយ​ឲ្យ​ទៅ​អ្នក តើ​អ្នក​នឹង​មិន​គ្រប់​គ្រង​ទេ​ឬ? ដូច្នេះ ជន​ជាតិ​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​បាន​បណ្ដេញ​ចេញ​ពី​មុខ​យើង នោះ​យើង​ក៏​នឹង​គ្រប់​គ្រង​ទឹក​ដី​របស់​ពួក​គេ​យ៉ាង​ដូច្នោះ​ដែរ។+

  • បណ្ដាស្ដេចទី១ ១១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ នៅ​គ្រា​នោះ សាឡូម៉ូន​បាន​សង់​ទី​ខ្ពស់+លើ​ភ្នំ​ដើម្បី​គោរព​បូជា​ដល់​ព្រះកេម៉ូស​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡេក+របស់​ជន​ជាតិ​អាំម៉ូន+ ដែល​សុទ្ធតែ​ជា​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ គាត់​បាន​សង់​ទី​ខ្ពស់​នោះ​នៅ​ទល់​មុខ​ក្រុង​យេរូសាឡិម។

  • បណ្ដាស្ដេចទី២ ២៣:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ គាត់​ក៏​បាន​បន្ទាប​បន្ថោក​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូសាឡិម​ដែរ។ ទី​ខ្ពស់​ទាំង​នោះ​នៅ​ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ គឺ​ជា​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់​ជូន​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម គឺ​ព្រះ​នាង​អាសថារ៉ូត​របស់​ជន​ជាតិ​ស៊ីដូន ព្រះ​កេម៉ូស​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​មីលខម+របស់​ជន​ជាតិ​អាំម៉ូន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក