-
ជំរឿនបណ្ដាជន ២២:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ គាត់បានចាត់ពួកអ្នកនាំសារឲ្យទៅជួបបាឡាមជាកូនបេអ័រនៅឯពេថោរ+ ក្បែរដងទន្លេ*ក្នុងស្រុកកំណើតរបស់គាត់។ គាត់បានឲ្យគេនាំពាក្យទៅប្រាប់បាឡាមថា៖ «មើល! មានបណ្ដាជនមួយក្រុមបានចេញពីស្រុកអេហ្ស៊ីប។ ពួកគេមានគ្នានៅពាសពេញស្រុក+ ហើយកំពុងបោះជំរំនៅទល់មុខខ្ញុំហើយ។ ៦ សូមមកជួយដាក់បណ្ដាសាពួកគេឲ្យខ្ញុំផង+ ព្រោះពួកគេខ្លាំងពូកែជាងខ្ញុំ។ បើអ្នកដាក់បណ្ដាសា ប្រហែលជាខ្ញុំអាចឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកខ្ញុំបាន។ ព្រោះខ្ញុំដឹងថាអ្នកណាដែលអ្នកឲ្យពរនឹងបានពរមែន ហើយអ្នកណាដែលអ្នកដាក់បណ្ដាសានឹងត្រូវបណ្ដាសាជាមិនខាន»។
-
-
ជំរឿនបណ្ដាជន ២៣:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បន្ទាប់មក បាឡាក់បាននិយាយទៅបាឡាមថា៖ «ហេតុអ្វីក៏អ្នកធ្វើដូច្នេះចំពោះខ្ញុំ? ខ្ញុំបានហៅអ្នកឲ្យមកដាក់បណ្ដាសាពួកសត្រូវរបស់ខ្ញុំ តែអ្នកបែរជាឲ្យពរពួកគេទៅវិញ!»។+
-
-
ជំរឿនបណ្ដាជន ២៤:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ឮដូច្នោះ បាឡាក់បានខឹងនឹងបាឡាមជាខ្លាំង។ រួចគាត់ទះដៃដោយកំហឹង ហើយនិយាយថា៖ «ខ្ញុំបានហៅអ្នកមកដើម្បីដាក់បណ្ដាសាពួកសត្រូវរបស់ខ្ញុំ+ តែរហូតមកដល់ឥឡូវអ្នកបានឲ្យពរពួកគេបីដងទៅវិញ។
-