-
ជំរឿនបណ្ដាជន ២៣:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ បាឡាក់ក៏និយាយបន្តថា៖ «សូមទៅកន្លែងមួយទៀតជាមួយខ្ញុំ។ ពីកន្លែងនោះ អ្នកអាចឃើញពួកគេដែរ តែគ្រាន់តែមួយផ្នែកប៉ុណ្ណោះ។ នៅទីនោះ សូមដាក់បណ្ដាសាពួកគេឲ្យខ្ញុំផង»។+ ១៤ ដូច្នេះ បាឡាក់បាននាំបាឡាមទៅវាលសូភីម ដែលស្ថិតនៅតំបន់ខ្ពង់រាបពីសកា។+ ពួកគេបានដំឡើងទីបូជា៧នៅទីនោះ ហើយពួកគេបានជូនគោឈ្មោលមួយនិងចៀមឈ្មោលមួយជាគ្រឿងបូជា នៅលើទីបូជានីមួយៗ។+
-
-
ជំរឿនបណ្ដាជន ២៣:២៨-៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ដូច្នេះ បាឡាក់បាននាំបាឡាមឡើងទៅលើកំពូលភ្នំពេអរ។ ពីទីនោះ ពួកគេអាចមើលឃើញយេស៊ីម៉ូន។*+ ២៩ រួចបាឡាមបានប្រាប់បាឡាក់ថា៖ «ចូរសង់ទីបូជា៧នៅទីនេះ ហើយរៀបចំគោឈ្មោល៧ក្បាល និងចៀមឈ្មោល៧ក្បាលឲ្យខ្ញុំផង»។+ ៣០ ដូច្នេះ បាឡាក់បានធ្វើតាមបង្គាប់បាឡាម ហើយនៅលើទីបូជានីមួយៗ គាត់បានជូនគោឈ្មោលមួយនិងចៀមឈ្មោលមួយជាគ្រឿងបូជា។
-