បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១៦:៣៩, ៤០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៩ រួច​មក អេលាសារ​ជា​សង្ឃ​បាន​យក​ប្រដាប់​ដាក់​រងើក​ភ្លើង​ធ្វើ​ពី​ស្ពាន់​ទាំង​នោះ ទៅ​ដំ​ដើម្បី​ស្រោប​ទី​បូជា ៤០ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ប្រាប់​ម៉ូសេ។ នោះ​ជា​សេចក្ដី​រំលឹក​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​មិន​មែន​ជា​កូន​ចៅ​អេរ៉ុន អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ទេ+ ហើយ​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀត​ថា មិន​ត្រូវ​ប្រព្រឹត្ត​ដូច​កូរ៉ា​និង​ពួក​អ្នក​ដែល​គាំ​ទ្រ​គាត់​ឡើយ។+

  • សាំយូអែលទី១ ៦:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ព្រះ​បាន​សម្លាប់​អ្នក​ក្រុង​បេតសេមែស ដោយ​សារ​ពួក​គេ​សម្លឹង​មើល​ហឹប​នៃ​ព្រះ​យេហូវ៉ា។ លោក​សម្លាប់​ពួក​គេ​អស់​៥០.០៧០​នាក់។ ពួក​អ្នក​ក្រុង​នោះ​ចាប់​ផ្ដើម​យំ​សោក ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​ពួក​គេ​ច្រើន​ណាស់។+

  • ប្រវត្តិហេតុទី២ ២៦:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ មិន​យូរ​ក្រោយ​ពី​គាត់​មាន​អំណាច​ខ្លាំង​ក្លា គាត់​ក៏​ចាប់​ផ្ដើម​មាន​អំណួត ហើយ​នេះ​បាន​នាំ​ឲ្យ​ខ្លួន​គាត់​វិនាស។ គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ គឺ​គាត់​បាន​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​លើ​ទី​បូជា។*+

  • ប្រវត្តិហេតុទី២ ២៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ពួក​គេ​បាន​ឈរ​ខាង​មុខ​ស្ដេច​អូសៀស ហើយ​និយាយ​ថា​៖ ​«​ស្ដេច​អូសៀស គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​យេហូវ៉ា!+ នេះ​ជា​ភារកិច្ច​របស់​ពួក​សង្ឃ ព្រោះ​ពួក​គេ​ជា​កូន​ចៅ​របស់​អេរ៉ុន+ ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ។ ចូរ​លោក​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​លោក​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ហើយ។ លោក​នឹង​មិន​ទទួល​កិត្តិយស​ពី​ព្រះ​យេហូវ៉ា​ចំពោះ​ការ​នេះ​ទេ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក