-
ដើមកំណើត ៣៨:៧-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ប៉ុន្តែ អ៊ើរប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូច្នេះហើយព្រះយេហូវ៉ាបានប្រហារគាត់ទៅ។ ៨ ហេតុនេះ យូដាបាននិយាយទៅកាន់អូណានថា៖ «ចូរកូនយកបងថ្លៃកូនធ្វើជាប្រពន្ធ ហើយរួមដំណេកជាមួយនាងទៅ ដើម្បីកូនអាចបន្តពូជឲ្យបងរបស់កូន»។+ ៩ ប៉ុន្តែ អូណានបានដឹងថាកូនដែលកើតមក នឹងមិនរាប់ជាកូនរបស់គាត់ទេ។+ ដូច្នេះ ពេលគាត់រួមដំណេកជាមួយបងថ្លៃ គាត់បានសម្រក់ទឹកកាមចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងគាត់។+ ១០ ព្រះយេហូវ៉ាមិនពេញចិត្តនឹងទង្វើរបស់គាត់ទេ ដូច្នេះលោកបានប្រហារគាត់ដែរ។+
-