-
ជំរឿនបណ្ដាជន ៣២:៣៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ គ្រានោះ កូនចៅរបស់ម៉ាគា+ ដែលជាកូនម៉ាណាសេ បានវាយលុកទឹកដីគីលាត ហើយបានដណ្ដើមយកទឹកដីនោះ ព្រមទាំងបណ្ដេញជនជាតិអាម៉ូរីដែលរស់នៅលើទឹកដីនោះចេញអស់ទៅ។
-
-
យ៉ូស្វេ ១៣:២៩-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ បន្ថែមទៅទៀត ម៉ូសេបានប្រគល់ទឹកដីជាមត៌កឲ្យទៅពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ តាមវង្សត្រកូលរបស់ពួកគេ។+ ៣០ ទឹកដីរបស់ពួកគេគ្របដណ្ដប់តំបន់បាសានទាំងមូល និងចាប់ពីក្រុងម៉ាហាណែម+ ព្រមទាំងរាជាណាចក្រទាំងមូលរបស់អុកជាស្ដេចតំបន់បាសាន និងភូមិត្រសាលទាំងប៉ុន្មានរបស់យ៉ាអៀ+ក្នុងតំបន់បាសាន សរុបមាន៦០ក្រុង។ ៣១ រីឯទឹកដីស្រុកគីលាតពាក់កណ្ដាល ក្រុងអាសថារ៉ូត និងក្រុងអេទ្រី+ ដែលសុទ្ធសឹងតែជាក្រុងនៃរាជាណាចក្ររបស់អុកស្ដេចតំបន់បាសាន ម៉ូសេបានប្រគល់ទៅឲ្យកូនចៅម៉ាគា+ដែលជាកូនរបស់ម៉ាណាសេ គឺឲ្យដល់ពាក់កណ្ដាលកូនចៅម៉ាគាតាមវង្សត្រកូលរបស់ពួកគេ។
-