-
ការបំភ្លឺច្បាប់ ៣១:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ កាលណាខ្ញុំនាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានស្បថនឹងបុព្វបុរសរបស់ពួកគេ+ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ+ ហើយកាលណាពួកគេបរិភោគឆ្អែតស្កប់ស្កល់និងមានភាពចម្រុងចម្រើនហើយ+ នោះពួកគេនឹងបែរទៅរកព្រះឯទៀត ថែមទាំងបម្រើព្រះទាំងនោះវិញ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងប្រព្រឹត្តដោយមិនគោរពចំពោះខ្ញុំ ថែមទាំងបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំទៀតផង។+
-
-
នេហេមា ៩:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ពួកគេបានដណ្ដើមយកក្រុងរឹងមាំទាំងឡាយ+ និងទឹកដីដែលមានជីជាតិ+ ព្រមទាំងផ្ទះសម្បែងដែលពេញទៅដោយទ្រព្យសម្បត្តិ រួមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ+ និងដំណាំហូបផ្លែជាច្រើន។ ម្ល៉ោះហើយ ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ រហូតដល់ធំធាត់ ហើយពួកគេរស់នៅដោយសប្បាយ ដោយសារលោកបានបង្ហាញគុណធម៌ដ៏លើសលប់ចំពោះពួកគេ។
-