-
ជំរឿនបណ្ដាជន ៣២:២០-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ម៉ូសេបានតបទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាព្រមត្រៀមខ្លួនទៅធ្វើសង្គ្រាមនៅចំពោះព្រះយេហូវ៉ា+ ២១ ហើយបើអ្នករាល់គ្នាម្នាក់ៗប្រដាប់អាវុធ ឆ្លងទន្លេយ៉ូដាន់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលលោកបណ្ដេញពួកសត្រូវចេញពីមុខលោក+ ២២ រហូតដល់ស្រុកនោះបានត្រូវកាន់កាប់ទាំងស្រុងនៅចំពោះព្រះយេហូវ៉ា+ នោះក្រោយមកអ្នករាល់គ្នាអាចត្រឡប់មកវិញ+ ហើយរួចពីទោសនៅចំពោះព្រះយេហូវ៉ានិងបណ្ដាជនអ៊ីស្រាអែល។ រួចមក ទឹកដីនេះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា។+
-