-
ដើមកំណើត ៣៧:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ខ្ញុំបានឃើញពួកយើងកំពុងចងកណ្ដាប់ស្រូវនៅកណ្ដាលវាលស្រែ។ ពេលនោះ កណ្ដាប់ស្រូវខ្ញុំឈរឡើង ហើយកណ្ដាប់ស្រូវរបស់បងៗបានមកព័ទ្ធជុំវិញ រួចឱនគោរពកណ្ដាប់ស្រូវខ្ញុំ»។+
-
-
ប្រវត្តិហេតុទី១ ៥:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ រូបេន+ជាកូនច្បងរបស់អ៊ីស្រាអែល។ ប៉ុន្តែ ដោយសារគាត់បានរួមដំណេកជាមួយនឹងប្រពន្ធបន្ទាប់របស់ឪពុកគាត់+ សិទ្ធិជាកូនច្បងបានត្រូវប្រគល់ឲ្យដល់កូនរបស់យ៉ូសែបវិញ។+ ដូច្នេះ រូបេនមិនបានត្រូវរាប់ក្នុងបញ្ជីជាកូនច្បងទេ។ កូនចៅរបស់គាត់បានត្រូវរាយនាមនៅខាងក្រោម។ ២ ឯយូដា+វិញ ទោះជាគាត់ប្រសើរជាងបងប្អូនរបស់គាត់ ហើយមានអ្នកដឹកនាំម្នាក់+នឹងកើតចេញពីគាត់ក្ដី ក៏សិទ្ធិជាកូនច្បងនៅតែជារបស់យ៉ូសែប។
-