បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៥:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​មាន​ព្រះ​ណា​ដូច​លោក?+

      តើ​មាន​ព្រះ​ណា​មាន​ភាព​បរិសុទ្ធ​យ៉ាង​អស្ចារ្យ​ដូច​លោក?+

      លោក​ជា​ព្រះ​ដែល​សម​នឹង​ទទួល​ការ​គោរព​កោត​ខ្លាច និង​គួរ​ឲ្យ​ច្រៀង​សរសើរ​តម្កើង។ លោក​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ។+

  • សាំយូអែលទី២ ៧:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត+ លោក​ពិត​ជា​ព្រះ​ដ៏​អស្ចារ្យ​ណាស់ មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ពិត គ្មាន​ព្រះ​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន​ឡើយ។+ អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​ឮ បញ្ជាក់​យ៉ាង​ច្បាស់​ថា​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ពិត។+

  • បណ្ដាស្ដេចទី១ ៨:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ហើយ​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ គ្មាន​ព្រះ​ណា​ទៀត​ដូច​លោក​ឡើយ+ ទោះ​នៅ​លើ​មេឃ​ឬ​នៅ​ផែនដី​ក្ដី គឺ​លោក​ហើយ​ដែល​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ចំពោះ​អស់​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+

  • ចម្រៀងសរសើរព្រះ ៨៦:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ឱ​ព្រះ​យេហូវ៉ា គ្មាន​ព្រះ​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន​ឡើយ+

      ហើយ​គ្មាន​អ្នក​ណា​អាច​ធ្វើ​កិច្ច​ការ​ដូច​ដែល​លោក​បាន​ធ្វើ​ទេ។+

  • យេរេមា ១០:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ឱ​ព្រះ​យេហូវ៉ា​អើយ! គ្មាន​ព្រះ​ណា​ដូច​លោក​ទេ+

      ព្រោះ​លោក​អស្ចារ្យ​និង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ហើយ​នាម​លោក​ឧត្តុង្គ​ឧត្តម។

       ៧ ឱ​មហា​ក្សត្រ​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ​អើយ! តើ​មាន​អ្នក​ណា​ដែល​មិន​កោត​ខ្លាច​លោក?+ ព្រោះ​លោក​សម​នឹង​ទទួល​ការ​កោត​ខ្លាច។

      ព្រោះ​ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ​និង​រាជាណាចក្រ​នានា​គ្មាន​អ្នក​ណា​ដូច​លោក​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក