បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៤:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​បាន​មក​ស្ដាប់​សម្ដី​របស់​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ ឯ​បណ្ដា​ស្ដេច​នៅ​ទូ​ទាំង​ផែនដី​ក៏​បាន​ឮ​អំពី​ប្រាជ្ញា​របស់​គាត់​ដែរ។+

  • បណ្ដាស្ដេចទី១ ១០:៤-៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ មហា​ក្សត្រី​ស្រុក​សេបា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពេល​ឃើញ​ថា​សាឡូម៉ូន​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ+ និង​ឃើញ​វិមាន​ដែល​គាត់​បាន​សង់។+ ៥ នាង​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង ពេល​ឃើញ​អាហារ​នៅ​លើ​តុ​របស់​សាឡូម៉ូន+ ពួក​អ្នក​កាន់​ពែង របៀប​រៀបចំ​កន្លែង​អង្គុយ​របស់​ពួក​មន្ត្រី​គាត់ ព្រម​ទាំង​របៀប​បម្រើ​នៅ​តុ​និង​ឯកសណ្ឋាន​របស់​ពួក​អ្នក​បម្រើ។ នាង​ក៏​កោត​ស្ងើច​ដែរ ពេល​ឃើញ​គ្រឿង​បូជា​ដុត​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ជូន​ជា​ទៀង​ទាត់​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ៦ ម្ល៉ោះ​ហើយ នាង​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ដំណឹង​ដែល​ខ្ញុំ​បាន​ឮ​នៅ​ឯ​ស្រុក​របស់​ខ្ញុំ អំពី​ប្រាជ្ញា​និង​អ្វី​ៗ​ដែល​លោក​បាន​សម្រេច គឺ​ពិត​ដូច​គេ​និយាយ​មែន។ ៧ ដំបូង​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គេ​ប្រាប់​នោះ​ទេ ទាល់​តែ​ខ្ញុំ​បាន​មក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ហើយ​មើល! អ្វី​ដែល​គេ​បាន​ប្រាប់​គឺ​មិន​ទាំង​ដល់​ពាក់​កណ្ដាល​ផង។ លោក​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​និង​ភាព​ចម្រុង​ចម្រើន លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ឆ្ងាយ​ណាស់។

  • ដានីយ៉ែល ១:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ពេល​ស្ដេច​និយាយ​ជា​មួយ​នឹង​យុវជន​ទាំង​នោះ គាត់​ឃើញ​ថា​គ្មាន​យុវជន​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​ដានីយ៉ែល ហាណានា មីសាអែល និង​អាសារៀ​បាន​ឡើយ។+ ដូច្នេះ ពួក​គេ​ទាំង​បួន​នាក់​ក៏​ទទួល​ភារកិច្ច​បម្រើ​ស្ដេច។ ២០ ពេល​ស្ដេច​សួរ​ពួក​គេ​អំពី​រឿង​ពិបាក​ៗ​ដែល​ត្រូវ​ការ​ប្រើ​ប្រាជ្ញា​និង​ការ​យល់​ដឹង ស្ដេច​ឃើញ​ថា​ពួក​គេ​ទាំង​បួន​នាក់ ពូកែ​ជាង​គ្រូ​វេទមន្ត​និង​គ្រូ​ទាយ+ទាំង​អស់​ក្នុង​រាជាណាចក្រ​របស់​គាត់ ដល់​ទៅ​១០​ដង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក