-
ដំណើរចាកចេញ ២០:៣-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាមិនត្រូវគោរពប្រណិប័តន៍ព្រះផ្សេងទៀតក្រៅពីខ្ញុំទេ។+
៤ «អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាមួយ ឬធ្វើអ្វីណាក៏ដោយដែលមានរាងដូចអ្វីនៅលើមេឃ នៅផែនដី ឬនៅក្នុងទឹកឡើយ។+ ៥ អ្នករាល់គ្នាមិនត្រូវក្រាបគោរពឬលង់ចិត្តទៅបម្រើរូបទាំងនោះឡើយ+ ព្រោះខ្ញុំជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ចំពោះពួកអ្នកដែលស្អប់ខ្ញុំ ខ្ញុំនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង។ ៦ ចំណែកឯពួកអ្នកដែលស្រឡាញ់ខ្ញុំ ព្រមទាំងកាន់តាមបញ្ញត្ដិខ្ញុំវិញ ខ្ញុំនឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពួកគេ រហូតដល់ទៅរាប់ពាន់ជំនាន់។+
-